ព័ត៌មានជាតិ

ពលរដ្ឋក្នុងសង្កាត់បឹងទំពុន ចង់ឃើញលោកអធិការខណ្ឌមានជ័យ និងលោកមេប៉ុស្តិ៍បឹងទំពុនទី២ អាចមានសមត្ថភាពចាប់លោកចោរដើរ លួចគម្របលូទ្រព្យសម្បត្តិសាធារណៈបានដែរឫទេ?

ភ្នំពេញ: ប្រជាពលរដ្ឋក្នុងសង្កាត់បឹងទំពុន សំណូមពរទៅលោក អធិការខណ្ឌមានជ័យ និងលោកមេប៉ុស្តិ៍ទំពុនទី២ ជួយស្រាវជ្រាវចាប់ជនសង្ស័យរឿងលួចគម្របលូទ្រព្យសម្បត្តិសាធារណ:កាលពីវេលាម៉ោង ៤ជិតភ្លឺឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានករណីចោរលួចគម្របលូ ស្ថិតភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ពលរដ្ឋលើកឡើងថា មានទាំងកាមេរាសុវត្ថិភាពអាចមានសមត្ថភាពចាប់លោកចោរ ដែលលួចគម្របលូបានដែរឫទេ? បើអញ្ចឹងពលរដ្ឋ និងបន្តការរិះគន់បញ្ហាខាងលើនេះ ជាងនេះទៅទៀតជួយជំរុញមន្ត្រីក្រោមឱវាទរបស់លោក ឲ្យមានការល្បាតពួនស្ទាក់ជាប្រចាំផង សង្ឃឹមថា លោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ និងលោកមេប៉ុស្តិ៍បឹងទំពុនទី២ មិនបណ្ដែតបណ្ដោយឲ្យមានចោរលួច ចោរឆក់ ក្នុងមូលដ្ឋានដែលលោកគ្រប់គ្រង៕

មតិយោបល់