ព័ត៌មានជាតិ

កម្លាំងនគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

ភ្នំពញ: យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថៃ្ងទី១០ ខែវិច្ឆិកា ឆាំ្ន២០២០ វេលាម៉ោង ១៤និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានចុះល្បាត ដើម្បីការពារសុវត្ថិភាពនៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចមុខផ្ទះលេខ៦០B ផ្លូវ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពញ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់