ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាវាយតប់ និងប្រើកាំបិតកាប់

ភ្នំពេញ: នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១១និង៣០នាទី ប៉ុស្តិ៍នគរបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា(វាយតប់គ្នា និងប្រើកាំបិតកាប់ឲ្យរបួស) នៅចំណុចតាមផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០២ក្រុម មានគ្នា០២នាក់ (គេចខ្លួនម្នាក់ ស៊ុ សូណា ) ។

ភាគីទី១ ឈ្មោះ ផល្លា បញ្ញា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មាន ផ្លូវបេតុង ភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ របួសក្រោមក្លៀកខាងឆ្វេង (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពយកកាំបិតបុ័ងតោកាប់
ភាគីទី០២ ឈ្មោះ ស៊ុ សូណា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មាន ផ្លូវបេតុង ភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គេចខ្លួនទំនាក់ទំនងមិនបាន) ។

សម្ភារ:បន្សល់ទុក៖ កាំបិតបុ័ងតោ០១របស់ភាគីទី១ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់