ព័ត៌មានជាតិ

បុរស ៣នាក់ លក់រថយន្តបានថ្មីៗ នាំគ្នាចូលម៉ាស្សាកោសជប់ឲ្យស្រួលខ្លួនបន្តិច ត្រូវនារីម៉ាស្សាលួចលុយអស់ ៥,០០០ដុល្លារ ដាក់ដុល្លារខ្មោច ៦០០ដុល្លារជាថ្នូរវិញ

ភ្នំពេញ: បុរសបីទើបតែលក់រថយន្តកូរ៉េចំណុះ ៣តោន បានលុយហើយនាំគ្នាចូលម៉ាស្សាកោសជប់ ឲ្យស្រួលខ្លួនបានបន្តិចចេញមកខាងក្រៅវិញ ឆែកកាបូកមើលបាត់លុយដុល្លារអស់ ៥,០០០ដុល្លារ ឃើញដុល្លារខ្មោច ៦០០ដុល្លារក្នុងការបូប។
ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលវេលាម៉ោង ១២និង១០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០។
ស្ថិតតាមបណ្ដោយផ្លូវ២០៤ ចំណុចហាងម៉ាស្សាមួយកន្លែងក្នុងកាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះជាម្ចាស់រថយន្តមានឈ្មោះ រុន អេម ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបកសិករ មានស្រុកកំណើតភូមិជ្រុងពពេល ស្រុករមាសហែក ខេត្តស្វាយរៀង។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុពួកគេមានគ្នាបី បានបើករថយន្តកូរ៉េមួយគ្រឿង មកពីខេត្តស្វាយរៀង យកមកលក់នៅភ្នំពេញម្ដុំផ្លូវ២០៤ បានលុយ ១០,៥០០ដុល្លារ ខណ:ពេលលក់បានលុយហើយ ក៏បាននាំគ្នាចូលម៉ាស្សាកោសជប់ឲ្យស្រួលខ្លួនបន្តិច ពេលដោះខោអាវនិងកាបូកចេញព្យួរ មិនទាន់បានម៉ាស្សាបានស្រួលផង ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាកមកស្រែនៅខាងមុខហាងថា ប៉ូលិសមកហើយ រួចបានជិះម៉ូតូចេញទៅបាត់ធ្វើឲ្យគេទាំងបីនាក់មានការភិតភ័យ ដោយខ្លាចប៉ូលិសចាប់បានចេញពីហាងម៉ាស្សាទាំងប្រញាប់ប្រញាល់ ហៅកង់បីជិះមកផ្លូវវេងស្រេងរកផ្ទះសំណាក់ដេក នៅម្ដុំបឹងក្រពើ ពេលមកដល់ផ្ទះសំណាក់ហើយបានដោះការបូកស្ពាយចេញ ដោយមានការសង្ស័យការបូកស្រាលម្ល៉េះរួចឆែកមើល ស្រាប់តែបាត់លុយអស់ ៥,០០០ដុល្លារ ទុកលុយដុល្លារខ្មោច ៦០០ដុល្លារនិងលុយដុល្លារ៥,៥០០របស់គាត់មិនបាត់ទេ។
ប្រភពបន្តទៀតថា ពេលឃើញបាត់លុយដូច្នេះគាត់ទាំងបីនាក់ បានជិះកង់បីមកកន្លែងម៉ាស្សាវិញ ស្រាប់មកដល់គេបិតភ្លើងងងឹត និងយកស្លាកយីហោចេញអស់មួយសន្ទុះក្រោយមក ឃើញអ្នកសារព័ត៌ជាច្រើនអង្គភាពមកសួរនាំ និងធ្វើការឡាយដើម្បីឲ្យសមត្ថកិច្ច ចុះមកអន្តរាគមន៍ ប៉ុន្តែគ្មានសមត្ថកិច្ចណាម្នាក់មកអើតសួរនាំបន្តិចសោះ។

ក្រោយហេតុការណ៍ជនរងគ្រោះ បានជិះកង់បីឥណ្ឌាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលកាកាប១ ទាំងក្ដីអសង្ឃឹម ពេលត្រលប់ទៅផ្ទះវិញ ច្បាស់ជាប្រពន្ធបោចសក់នោមដាក់ភ្នែកហើយខ្ញុំខ្មាសគេណាស់យកមុខទៅទុកឯណា៕

មតិយោបល់