ព័ត៌មានជាតិ

រថយន្ដធុនធំ បើកកៀររថយន្ដស្តាររិច ខ្ទាតទៅបុករថយន្តកុងតឺន័រ ចតឈប់នៅចិញ្ចើមផ្លូវ របួសធ្ងន់២នាក់ និងខូចខាតយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ: រថយន្ដធុនធំមួយគ្រឿង បើកបរលឿនកៀររថយន្ដស្តាររិច បណ្ដាលឲ្យខ្ទាតទៅបុករថយន្តកុងតឺន័រមួយទៀត ចតឈប់នៅតាមផ្លូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ បង្កឲ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង១១និង៥៥នាទីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមផ្លូវជិតលេខ៤ ភូមិជម្ពូវ័នទល់មុខផ្សារជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែន ជ័យរាជធានីភ្នំពេញ។

រថយន្តបង្កធុនធំដែលមិនចាំម៉ាកនឹងផ្លាកលេខបើកបរក្នុងទិសដៅពីកើតទៅលិច ស្របជាមួយល្បឿនយ៉ាងលឿន។

រងគ្រោះម៉ាកស្តាររិច ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ​ 2AW-4902 បើកក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនតិចៗ ត្រូវរថយន្តធុនធំកៀរ បណ្ដាលឲ្យខ្ទាតទៅបុករថយន្តកុងតឺន័រ។រថយន្តដែលចតឈប់នៅតាមផ្លូវជារថយន្តកុងតឺន័រ ពណ៌ខៀវ បិទតែម ពណ៌លឿង លាយក្រហម ពាក់ផ្លាកលេខភ្នំពេញ 3C-7068 បើកបរក្នុងទិសដៅពីកើតទៅលិច ហើយចតឈប់នៅតាមផ្លូវ។

តាមប្រភពព័ត៌មានពីម្ចាស់រថយន្តរងគ្រោះ បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានបើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនតិចៗ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តធុនធំមួយគ្រឿង បើកបរក្នុងទិសដៅពីកើតទៅលិច ស្របជាមួយក្នុងល្បឿនយ៉ាងលឿន ហើយបានមកកៀររថយន្តរបស់គាត់ ចំផ្នែកខាងឆ្វេង បណ្ដាលឲ្យរថយន្តគាត់ខ្ទាតទៅបុករថយន្តកុងតឺន័រមួយគ្រឿងទៀត​ដែលចតឈប់នៅតាមចិញ្ចើមផ្លូវពីក្រោយ បណ្ដាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងរងរបួសធ្ងន់ចំនួនពីរនាក់ ខណ:ពេលភ្លាមៗនោះជនរងគ្រោះត្រូវបានសាច់ញាតិ ក្រុមគ្រូសារដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យឡាំប៊ុនផន ។ ចំណែករងគ្រោះរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ផ្នែកខាងមុខដោយខ្ទេចទាំងស្រុង និងដាច់កាងធ្លាក់រាយប៉ាយនៅតាមផ្លូវតាមផ្លូវ រីឯរថយន្តកុងតឺន័រវិញរងការខូចខាក្រពឹតកាត់តាប៊ូ ផ្នែកខាងឆ្វេងខាងក្រោយ ។ បន្ទាប់មកក៏កម្លាំងសមត្ថកិច្ចនគរបាល បានចុះទៅដល់ចំណុចកើតហេតុ ហើយបានធ្វើចរាចរណ៍ និងបញ្ចៀសចរាចរណ៍ ដើម្បីកុំឲ្យមានកាកកស្ទះនិងគ្រោះថ្នាក់កើតឡើងទៀត ហើយបានយករថយន្តរងគ្រោះមកដាក់អែបខាង បន្ទាប់មកក៏បានទាក់ទងទៅផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ។

ក្រោយពេលកើតហេតុ ផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានចុះទៅវាស់វែងស្ទួចយករថយន្តរងគ្រោះនិងរថយន្តកុងតឺន័រខាងលើ យកទៅរក្សាទុករង់ចាំការដោះស្រាយនៅថ្ងៃក្រោយ៕

មតិយោបល់