ព័ត៌មានជាតិ

ឃុំខ្លួនស្ត្រីចំណាស់ម្នាក់ ជាប់ពាក់ព័ន្ធនឹងអំពើហិង្សា ដោយវាយធ្វើបាបកុមារីម្នាក់ អាយុ អាយុ៨ ឆ្នាំ

ខេត្តបាត់ដំបង ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានបង្គាប់ឲ្យឃុំខ្លួនស្ត្រីចំណាស់ម្នាក់ ជាប់ពាក់ព័ន្ធនឹងអំពើហិង្សា ក្នុងគ្រួសារ ដោយវាយធ្វើបាបកុមារីម្នាក់ អាយុ អាយុ៨ ឆ្នាំ ដែលត្រូវជាកូនចិញ្ចឹម និង បានប្រព្រឹត្តជាហូរហែមកជាច្រើនឆ្នាំ នៅក្នងផ្ទះរបស់គាត់ ដែលមានទីតាំងស្ថិតនៅក្រុមទី ១២ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង, ខេត្តបាត់ដំបង។

 

សមត្ថកិច្ចនគរបាលជំនាញ បានឲ្យដឹងថា ស្ត្រីដែលសុំក្មេងស្រីកំព្រា មកចិញ្ចឹម រួចហើយវា.យធ្វើបា.បនាងដូចសត្វធាតុនេះ មានឈ្មោះ អ៉ឹង សុ គុណធី អាយុ ៥៧ ឆ្នាំ (ត្រូវជាម្តាយចិញ្ចឹម) មុខរបរមេផ្ទះ។ ចំណែកឯ ប្តីរបស់គាត់ មានឈ្មោះ ណុប ស៊ីថេង។ រីឯ កុមារី រងគ្រោះ មានឈ្មោះ ឯម ចាន់ធីលីហ្សា អាយុ ៨ ឆ្នាំ ។
ជនត្រូវចោទ និង កុមារីរងគ្រោះ មានទីលំនៅ នៅក្នុងចំណុចកើតហេតុខាងលើ ស្ថិតក្នុង ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងទៀតថា នៅក្នុងករណីនេះ, ឈ្មោះ អ៉ឹង សុគុណធី ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ” ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ” (ទាក់ទងនឹងជនរងគ្រោះ) ។ និងប្រឈមនឹងការជាប់ពន្ធនាគារ ពី ២ ទៅ ៥ ឆ្នាំ ប្រសិនបើតុលាការ រកឃើញពីពិរុទ្ធភាព។

ជនត្រូវចោទត្រូវបានចាប់ឃាត់ ខ្លួន កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២១។

យោងតាមតាមសំ ដីកុមារី រងគ្រោះ បានឲ្យដឹងថា ÷ នាង តែងតែត្រូវម្តាយចិញ្ចឹម វាយធ្វើបាបជាច្រើនឆ្នាំ មកហើយហើយ ដោយវាយនឹងមែកឬស្សី ឬ ចង្កឹះឈើ ឬ ចានជ័រជាដើម បណ្តាលឲ្យរងរបួសក្បាល ថ្ពាល់ ឬ ខ្នង ៕

មតិយោបល់