ស្ទឹងត្រែងៈ យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែវិឆ្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៧និង១៥ នាទី ដែលស្ថិតនៅ ភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មានករណីអគ្គិភ័យកើតឡើងក្នុងបន្ទប់ ធនាគារ អេស៊ីលីដាជាន់ទីមួយ អ្នកតំណាងឈ្មោះ ជា ពន្លឺ ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្ន ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
បណ្ដាលឱ្យខូចខាតសម្ភារ:មួយចំនួនដូចខាងក្រោម:
– ម៉ាស៊ីនត្រជាក់ចំនួន ០២ គ្រឿង
– កុំព្យូទ័រចំនួន ០៣ គ្រឿង
– ម៉ាស៊ីនព្រីនចំនួន ០១ គ្រឿង
– កង្ហារចំនួន ០៣ គ្រឿង
– តុជ័រចំនួន ០៣ គ្រឿង
– អំពូលវែងចំនួន ០៦ អំពូល ។
- ពន្លត់ដោយប្រើបំពង់ពន្លត់អគ្គិភ័យអស់ចំនួន ០៦ បំពង់។
មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
ករណីខាងលើនេះ សមត្ថកិច្ចបានចេញរថយន្តអន្តរាគមន៍បាញ់ទឹកពន្លត់ ដើម្បីកុំឲ្យឆេះរាលដាលបន្តទៅកន្លែងផ្សេងទៀត៕
មតិយោបល់