ព័ត៌មានជាតិ

រថយន្ត ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរក្រុមហ៊ុនវរះប៊ុនថាំ រងរបួសធ្ងន់ម្នាក់

កោះកុង: នៅវេលោម៉ោង ៨និង៥០នាទីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចន្លោះគីឡូម៉ែត្រលេខ១៣៧-
១៣៨ ស្ថិតភូមិ+ឃុំចម្ការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត HYUNDAI ក្បាលពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-6958 មានទិសដៅពីព្រះសីហនុទៅភ្នំពេញ។ អ្នកបើកបរគេចខ្លួនបាត់ បានបុកជាមួយរថយន្តHYUNDAI កូរ៉េពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2BG-1527 មានទិសដៅពីភ្នំពេញទៅព្រះសីហនុបើកបរដោយឈ្មោះ អ៊ុក ធាវេត ភេទប្រុស អត់ស្គាល់អាយុអត់ស្គាល់ទីលំនៅបើកបរឲ្យក្រុមហ៊ុនវរះប៊ុន.ថាំ.រងរបួសធ្ងន់ត្រូវកម្លាំងជំនាញហៅឡានពេទ្យដឹកបញ្ជូនអ្នករងរបួសទៅភ្នំពេញ។

បច្ចុប្បន្នចំពោះមុខវត្ថុតាងទាំងពីរ ត្រូវបានកម្លាំងជំនាញស្ទូចយកទៅរក្សាទុកនៅអធិការ
ដ្ឋាននគរបាលស្រុកកំពង់សិលា ដើម្បីដោះស្រាយតាមនីតិវិធី រីឯអ្នករងរបួសបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់