ព័ត៌មានជាតិ

MSXប៉ះគ្នាជាមួយRX300 បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

តាកែវ: កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៨ និង ៤៥នាទីយប់ ស្ថិតភូមិព្រៃណូលិច ឃុំព្រៃណូ ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។

ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ផ្កាឈូក ពាក់ផ្លាកលេខ តាកែវ 3IR-7056 បើកបរដោយឈ្មោះ តុន ភ័ណ្ឌ ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរកសិករ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ទិសដៅពីត្បូងទៅជើង (របួសធ្ងន់) ខណ:មកដល់ចំណុចខាងលើក៏បុកជាមួយរថយន្តម៉ាក លុចស៊ីល RX300 ពាក់ផ្លាកលេខ ភ្នំពេញ 2AN-8589 បើកបរដោយឈ្មោះ សេង គន្ធា ភេទស្រី អាយុ ៤៧ ឆ្នាំ មុខរបរកសិករ រស់នៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។

មូលហេត៖ ម៉ូតូបើកបរមិនប្រកាន់ស្ដាំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នាតាមច្បាប់ ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់