ព្រះសីហនុៈ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ០០និង២៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ជនជាតិចិន បើកបររថយន្តជ្រុលចង្កូតទៅបុករោងកម្មករកំពុងដេក បណ្តាលឲ្យមនុស្សចំនួន២នាក់ ស្លាប់និងរងរបួសធ្ងន់ ស្ថិតនៅក្នុងភូមិ៦ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្ត១គ្រឿងម៉ាក COLORADO ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-0264 អ្នកបើកបរឈ្មោះ WANG XUSHENG ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មានអ្នករួមដំណើរជាមួយឈ្មោះ ZHANG QI ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន ទាំងពីរនាក់ មុខរបរបុគ្កលិកក្រុមហ៊ុន ស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ។ លុះពេលបើកបរមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុករោងកម្មករមួយកន្លែងកំពុងដេក បណ្ដាលឲ្យឈ្មោះ ឆាន រី ភេទស្រី ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតឈ្មោះ នឹម អៀប បានរងរបួសធ្ងន់ ។ ជនរងគ្រោះត្រូវបានដឹកទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងខាងលើ ធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តដើម្បីសាកសួរ ។ ចំណែកវត្ថុតាង ត្រូវសមត្ថកិច្ចយកទៅរក្សារទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ អនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ។ រីឯសាកសពជនរងគ្រោះ ប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់