ព័ត៌មានជាតិ

ចំណុចផ្លូវបំបែកជាបួន បើកបរមិនប្រយ័ត្នរៀងៗខ្លួន បណ្តាលឲ្យបុកគ្នារងការខូចខាតទាំងសងខាង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តសាំយ៉ុង បុកជាមួយរថយន្តលាយបេតុង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង២និង២៥នាទីរសៀល ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុងបំបែកជា៤ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តសាំយ៉ុង ពណ៌សំបកឪឡឹកមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Q-0121 ដែលបើកបរក្នុងទិសដៅពីជើងទៅត្បូង បានមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ក៏ជ្រុលទៅបុកផ្នែកខាងក្រោយនៃរថយន្តលាយបេតុង ពាក់ស្លាកលេខ ភ្នំពេញ 5A-3661 ដែលធ្វើដំណើរពីលិចទៅកើត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចុះទៅដល់ទីតាំងនិងឲ្យភាគីទាំង២ ធ្វើការសម្របសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តលាយបេតុងព្រមសងសំណង ទៅខាងរថយន្តសាំយ៉ុង ដើម្បីបញ្ចប់រឿងព្រោះមិនចង់វែងឆ្ងាយ៕

មតិយោបល់