ព័ត៌មានជាតិ

ករណីបុរសម្នាក់ដេកស្លាប់ក្នុងអង្រឹង នៅស្រុកភ្នំក្រវាញ

ពោធិ៍សាត់: កាលពីវេលាម៉ោង ៦និង៣០នាទី ថ្ងៃទី៤ ខែមករា​ ឆ្នាំ២០២០ មានករណីបុរសម្នាក់ដេកស្លាប់ក្នុងអង្រឹង ស្ថិតក្នុងភូមិដំណាក់អំពិល ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ កៅ បារាំង ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

ករណីនេះសមត្ថកិច្ចចុះដល់ទីតាំងធ្វើកោសល្យវិច័យ បញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង (ខ្យល់គ) ក្រោយពេលកើតហេតុសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់