ព័ត៌មានជាតិ

ស្រ្តីម្នាក់ប្រកាច់ធ្លាក់ពីលើម៉ូតូស្លាប់ ខណៈកូនស្រីដឹកទៅមន្ទីរពេទ្យ ក្រោយទៅស្រែដើរជាន់ពស់ស្កាចាស់ចឹក

បន្ទាយមានជ័យ: នៅថ្ងៃសុក្រ ១៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក្តព.ស ២៤៦៤ ត្រូវថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវាលាម៉ោង ២និង៣៩នាទីឈ្មោះ ចក់ ជឿត ភេទស្រី អាយុ ៤០ឆ្នាំ មានទីលំនៅភូមិយាងវៀនឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បាននាំកូនដើរទៅមើលស្រែចំណុចខាងលិចភូមិ ពេលទៅដល់ស្រែបានដើរជាន់ពស់ស្កាចាស់ចឹកហើយកូនស្រីឈ្មោះ តឿ សុភា អាយុ ១៥ឆ្នាំ បាននាំម្ដាយមកផ្ទះហើយបានដឹកម្ដាយនិងម៉ូតូទៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ពេលទៅដល់ភូមិថ្មីឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយប្រកាច់ធ្លាក់ពីលើម៉ូតូ បណ្ដាលឲ្យស្លាប់តែម្ដង។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យរួច ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់