ព័ត៌មានជាតិ

បញ្ជូនមនុស្សបីនាក់ទៅតុលាការ បន្ទាប់ពីឆែករកឃើញថ្នាំញៀនពីរថង់តូច

បន្ទាយមានជ័យ: កម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណបានធ្វើការឃាត់ខ្លួនបុរសបីនាក់កាលពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីឆែករកឃើញថ្នាំញៀនពីរថង់តូច ដែលពួកគេលាក់ទុកដើម្បីចែកចាយបន្ត។ ការឃាត់ខ្លួនធ្វើឡើងនៅចំណុចភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

បើតាមការឲ្យដឹងពីលោក ភឿក ព្រហ្ម មេបញ្ចាការស្តីទីអាវុធហត្ថមូលដ្ឋានក្រុងសិរីសោភ័ណនិយាយថា ដោយឃើញបុរស០៣នាក់ឈរនិយាយទូរស័ព្ទនៅទីងងឹត​កម្លាំងល្បាតបានធ្វើការឃាត់សាកសួរនិងឆែកឆេរហើយបានរកឃើញថ្នាំញៀនពីរថង់តូចលាក់ទុកក្នុងហោប៉ៅដើម្បីរងចាំអ្នកមកទិញបន្តយកទៅប្រើប្រាស់។

លោកវរសនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារបទល្មើសគ្រឿងញៀនបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់មានឈ្មោះ ១/ឈ្មោះ ទឹង សុភ័ក្រ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ។ ២/ឈ្មោះ ងិន វណ្ណា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅអង្គារបុស្ស សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ៣/ឈ្មោះ រុំ មមិត្ត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអង្គារបុស្ស សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕

មតិយោបល់