ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងជំនាញរបស់ការិយាល័យ សហការជាមួយកម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពត ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចកន្លែងកម្សាន្តទំនប់ប្រទាក់ក្រឡា ភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត និងចាប់យកម៉ូតូចំនួន០២គ្រឿង ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (យកដុំថ្មគប់ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ លេខតួ លេខម៉ាស៊ីន ៥៧៦១៧១៩ ពាក់ផ្លាកលេខ ភ្នំពេញ ១II-៣៥៥៩) ប្រព្រឹត្តនៅចំណុចម៉ាតPM ផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២២និង៥០នាទី ។
ជនសង្ស័យឈ្មោះ ចាន់ ថន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ អៀ គីមស្រ៊ន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១៦និង៣៦នាទី ។
វត្ថុតាងចាប់យក ៖ -ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ លេខតួ លេខម៉ាស៊ីន ៥៧៦១៧១៩ គ្មានផ្លាកលេខ ពាក់ផ្លាកលេខ ភ្នំពេញ ១II៣៥៥៩ ចំនួន មួយបន្ទះ, -ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌សលឿង លេខតួ លេខម៉ាស៊ីន ៣២៩៣៤១ ពាក់ផ្លាកលេខ ភ្នំពេញ១GT ៣០២២, -ទូរស័ព្ទដៃចំនួន ០៤ ។
ជនរងគ្រោះឈ្មោះ ស៊ន វិសាល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកដឹកជញ្ជូនអីវ៉ាន់ ស្នាក់នៅផ្ទះលេខ៦០៩ ផ្លូវបេតុង ភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
សម្ភារៈបាត់បង់ -ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ លេខតួ លេខម៉ាស៊ីន ៥៧៦១៧១៩ ពាក់ផ្លាកលេខ ភ្នំពេញ ១II-៣៥៥៩ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕
ព័ត៌មានជាតិ
មតិយោបល់