ភ្នំពេញៈ នាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី១៧ សីហានេះ កម្លាំងសមត្ថកិច្ចរបស់ខណ្ឌដូនពេញបានបញ្ជូនក្រុមអ្នកតវ៉ាបឹងកក់២នាក់ ដែលពាក់ព័ន្ធនឹងការដឹកនាំថ្ងៃចន្ទពណ៌ខ្មៅកាលពីល្ងាចថ្ងៃចន្ទ។
គួរបញ្ជាក់ថា អ្នកតវ៉ាបឹងកក់២នាក់ឈ្មោះ ទេព វន្នី និង ប៉ូវ សោភា ត្រូវបានឃាត់តាំងពីល្ងាចថ្ងៃចន្ទ និងបានឃុំនៅអធិការចំនួន២ថ្ងៃមុនបញ្ជូនទៅតុលាការ។ ជារឿយៗ ពួកគាត់តែងតែធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅគោលបំណងសុំដោះលែងសង្គមស៊ីវិល និងមន្រ្តី គ.ជ.ប។ ទោះជាយ៉ាងណារដ្ឋាភិបាលបានហាមជាដាច់ខាតនឹងយុទ្ធនាការនេះ ព្រោះវាអាចបង្កទៅជាបដិវត្តន៍ពណ៌បានដោយមិនអាចព្រៀងទុក។
បច្ចុប្បន្នអ្នកទាំង២កំពុងស្ថិតក្រោមការសាកសួររបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕
មតិយោបល់