ព័ត៌មានជាតិ

ផ្ទះមន្ត្រីរាជការម្នាក់ ត្រូវអគ្គិភ័យឆាបឆេះ មូលហេតុដោយសារ…

ភ្នំពេញ: ករណីអគ្គិភ័យដែលឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែង កាលពីនៅវេលាម៉ោង ៦និង២០នាទីព្រឹក ថៃ្ងច័ន្ទ ១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ៤២០ ភូមិ២ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

+ម្ចាស់ផ្ទះឈ្មោះ ឡេវ សុធាវី ភេទស្រី អាយុ ៣៧ឆ្នាំ (ជនជាតិខ្មែរ)
– មុខរបរ : មន្ត្រីរាជការ
– មូលហេតុ : ឆ្លងចរន្តអគ្គិសនី
– ប្រភេទសំណង់: ថ្មបេតុង (ទំហំ ១៥ម៉ែត្រ x ២៥ម៉ែត្រ)
– ខូចខាតសម្ភារ:បន្តិចបន្តួចរួមមាន ម៉ាស៊ីនទឹកក្តៅ ទឹកត្រជាក់ នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ
– ស្លាប់ មនុស្ស : គ្មាន
– របួសមនុស្ស : គ្មាន
– រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើនឹង ៤ម៉ែត្រគូប
– ពន្លត់ចប់ : នៅវេលាម៉ោង ៦និង៤០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕

មតិយោបល់