ព័ត៌មានជាតិ

អ្នកឈ្នះចូលប៉ុស្តិ៍ អ្នកចាញ់ចូលពេទ្យ

កោះកុង: ក្មេងទំនើងមួយក្រុមត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០១និង៣០នាទីរំលងអាធ្រាតកម្លាំងកងអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលបង្ក្រាបបានករណីក្មេងទំនើង២ក្រុមធ្វើសកម្មភាពវាយកាប់ចាក់គ្នានៅចំនុចសួនច្បារមាត់សមុទ្រភូមិ០១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បណ្តាលឲ្យរងរបួសធ្ងន់១នាក់ឈ្មោះសៀង ភុក ភេទប្រុស អាយុ២០ឆ្នាំ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ប្រុសមាន៖
១.ឈ្មោះរតនា សុជាតិ ភេទប្រុស​ អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។
២.ឈ្មោះម៉ាន់ ឆេងភីលត់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដទីលំនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។
៣.ឈ្មោះវ៉ាន់សុភាព(ហៅឈ) ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដទីលំនៅភូមិ១សង្កាត់ដងទង់ក្រុងខេមរភូមិន្ទ។

ដកហូតវត្ថុតាងរួមមាន៖ដាវ១ដេីម។

បច្ចុប្បន្នករណីនេះកម្លាំងបានបំពេញសំណុំរឿងចាត់ការបន្តរតាមនីតិវិធីច្បាប់៕

 

មតិយោបល់