ព័ត៌មានជាតិ

ទឹកដោះគោជូ កាហ្វេកំប៉ុង មីចម្រុះ ទឹកក្រូច ហួសកាលបរិច្ឆេទជាច្រើន ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តព្រះវិហារ ដកហូត ព្រះវិហារៈ យោងតាមផេក អគ្គ. ការពារអ្នកប្រប្រើ

ព្រះវិហារៈ យោងតាមផេក អគ្គ. ការពារអ្នកប្រប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តព្រះវិហារ ដោយមានកិច្ចសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារជាំក្សាន្ត ក្នុងភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆទប្រើមួយចំនួន រួមមាន៖
-ទឹកក្រូចចម្រុះ ចំនួន ១០០ ដប ស្មើនឹង ៧០.២៥ លីត្រ
-ទឹកដោះគោជូ ចំនួន ១៦ ដប ស្មើនឹង ០៨ លីត្រ
-ទឹកផ្លែឈើ ចំនួន ១៨ ដប ស្មើនឹង ៧.២ លីត្រ
-កាហ្វេកំប៉ុង ចំនួន ១៥ កំប៉ុង ស្មើនឹង ២.៧ លីត្រ
-កាហ្វេកំប៉ុង ចំនួន ២៥ ដប ស្មើនឹង ២៧.៧៥ លីត្រ
-មីចម្រុះ ចំនួន ៣០ កញ្ចប់ ស្មើនឹង ២.២ គីឡូក្រាម។

បន្ទាប់មកមន្ត្រីសាខា ក.ប.ប. ខេត្តព្រះវិហារបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកដើម្បីធ្វើការកម្ទេចចោល។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

 

មតិយោបល់