ព័ត៌មានជាតិ

ស្រ្តីម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន​ ព្រោះតែករណីមួយនេះ!…

ភ្នំពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៥និង៤៥នាទី នៅចំណុចទីលានចាក់សំរាមចាស់ ផ្លូវបេតុង ភូមិចម្រើនផល សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីការបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ វិច្ឆិកា នេះថា ជនសង្ស័យឈ្មោះ ចៅ ទូច ហៅម៉ៅ ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះជួលលេខ៣B ផ្លូវBT៨៥ ភូមិចម្រើនផល សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅមុខរាជធានីភ្នំពេញ កាលពីអំឡុងខែកុម្ភ: ឆ្នាំ២០១៩ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១១៦៦«ខ»ដ.ច.ន ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ចេញដោយលោក រស់ សាម៉ឺឌី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យ ខាងលើការិយាល័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

មតិយោបល់