ព័ត៌មានជាតិ

គេពឹងឲ្យយកម៉ូតូទៅឲ្យម្ចាស់វិញ​ បែរជាជិះគេចខ្លួនបាត់រហូត!

តាកែវ: នៅថ្ងៃ អង្គារ០៣ រោច ខែ ចេត្រ ឆ្នាំ រកា នព្វសក័ ២៥៦១ ត្រូវនិងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ ម៉ោង៤ល្ងាច នៅចំណុចភូមិ ត្រពាំងអំពិល ឃុំ តាភេម ស្រុកត្រាំកក់ ខេត្តតាកែវ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំតាភេម បានទទួលជនសង្ស័យម្នាក់ឈ្មោះ ប៊ុន ចាវ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ ពីឈ្មោះ ឡុង សាម៉េត ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិតាយ៉ង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ការឃាត់ខ្លួននេះ បន្ទាប់ពីនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៨ ឈ្មោះ ឡុង សាម៉េត បានឲ្យម៉ូតូរបស់ខ្លួនទៅឈ្មោះ បាន សម្រេច ហៅ ហ៊ុយ ខ្ចីម៉ូតូជិះក្នុងកម្មពិធីការបងប្អូនខ្លួន ពេលនោះឈ្មោះ បាន សម្រេច ជិះរួចក៏ផ្ញើម៉ូតូនោះទៅឈ្មោះ ប៊ុន ចាវ ដើម្បីយកទៅឲ្យឈ្មោះ ឡុង សាម៉េត តែឈ្មោះ ប៊ុន ចាវ មិនជិះយកទៅឲ្យក៏ជិះគេចខ្លួនបាត់រហូត។ លុះដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ ទើបឈ្មោះ ឡុង សាម៉េត និងបងប្អូនតាមរកឃើញចាប់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែម្ដង៕

មតិយោបល់