ព័ត៌មានជាតិ

រថយន្តឡិចស៊ីស RX300 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BA 5722 ពន្លះបង្គោលភ្លើងបាក់១ដើម

ភ្នំពេញ: បុរសម្នាក់បើករថយន្តមួយគ្រឿង ក្នុងស្ថានភាពស្រវឹងស្រាជោក ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់១ដើម រថយន្តខូចខាតផ្នែកខាងមុខបជាប់ និងបង្គោលភ្លើងទៅមុខលែងរួច ។

ហេតុការណ៍នេះ កាលវេលាម៉ោង១០និង២០នាទីយប់ថ្ងៃអង្គារទី១៧ ខែវិឆ្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវបេតុង​ ច្រកចូលវត្តតាំងក្រសាំង ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ។

យោងតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តឡិចស៊ីស RX300 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BA 5722 បើកដោយបុរសម្នាក់ក្នុងសភាពស្រវឹងស្រា ធ្វើដំណើរទិសដៅពីត្បូងទៅជើងបោះពួយយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់រលីងដល់ដី១ដើម សំណាងល្អមិនបង្កឲ្យអ្នកណាម្នាក់ រងរបួសក្នុងហេតុការណ៍នេះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកចំណុចកើតហេតុ បានបោះដៃតាមវិទ្យុទាក់ទងទៅសមត្ថកិច្ចជំនាញ ស្នងការាជធានីភ្នំពេញឲ្យមកវាស់វែង យករថយន្តបង្កស្ទូចយកទៅរក្សាទុករង់ចាំឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់