ភ្នំពេញៈ បុរសម្នាក់បើករថយន្តទំនើបមួយគ្រឿង មិនគោរពស្លាកចរាចរណ៍ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត និងខ្ទាតទៅប៉ះម៉ូតូបណ្ដាលឲ្យរងរបួសស្រាល។ ហេតុការណ៍នេះកើតកាលវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី១៨ ខែវិឆ្ឆិកា ឆ្នាំ២០២០។
ស្ថិតតាមបណ្ដោយផ្លូវ៥១ កែងនិងផ្លូវ១៨៤ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្ក ស៊េរីទំនើបម៉ាក រ៉េងរ៉ូវើរ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF 9989 ធ្វើដំណើរតាមបណ្ដោយផ្លូវ១៨២ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន បើកមិនគោរពស្លាកចរាចរណ៍ជ្រុលទៅបុករថយន្តម៉ាស្ដា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH 6231 ធ្វើដំណើរទិសដៅពីជើងទៅត្បូងចំពេញទំហឹងចំទ្វារក្រោយខាងស្ដាំ និងខ្ទាតទៅប៉ះម៉ូតូធូដេមួយគ្រឿង បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសស្រាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកចំណុចកើតហេតុដោយមិនប៉ះពាល់សម្បត្តិបានឲ្យភាគីទាំងបីធ្វើការដោះស្រាយគ្នា ដោយខាងរថយន្តបង្កព្រមសង់សំណងទៅម្ចាស់ម៉ូតូចំនួន ៥០ដុល្លារបញ្ចប់រឿង ចំណែករថយន្តម៉ាស្ដាខាងរថយន្តបង្ក ព្រមយកទៅជួសជុលមួយស្អាតឡើងវិញ៕
មតិយោបល់