ព័ត៌មានជាតិ

រថយន្តដឹកដែកអេតចាយ បើកចុះចំណោត បណ្តាលឲ្យក្រឡាប់ឆេះ នៅខេត្តព្រះសីហនុ

ព្រះសីហនុ: នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៨និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តដឹកដែកអេតចាយក្រឡាប់ បណ្តាលឲ្យឆេះ ស្ថិតនៅក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយខ្លួនឯង រថយន្តម៉ាក់ ហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខ ព្រះសីហនុ ៣អា ១៥៩៣ ដឹកដែកអេតចាយ ជិះគ្នា២នាក់ឈ្មោះ រឿន រ៉ង​​ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ នាក់បើកបរភូមិក្រឡាញ់ ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាម,ឈ្មោះ គឹម តំ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានស្រុក កំណើត ភូមិអង្គរត្រេត ឃុំអង្គរត្រេត ស្វាយអន្ទ ខេត្តព្រៃវែង ។​ រថយន្តមានទិសដៅពីក្រុងព្រះសីហនុ លុះបើកបរមកដល់ចំណុចកើតហេតុ បានបើកចុះចំណោតផ្លូវកោង ហ្រ្វាំងមិនស៊ី ក៏បណ្តាលឲ្យក្រឡាប់ឆេះ តែមិនបណ្តាលឲ្យមនុស្សរងរបួសឡើយ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យ នៃស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីពន្លត់អគ្គិភ័យខាងលើផងដែរ៕

មតិយោបល់