ព័ត៌មានជាតិ

ដុតភ្លើងទៀនសាលាឆាន់ហើយភ្លេចពន្លត់ បណ្ដាលឲ្យឆេះខូចទាំងស្រុង សរុបទឹកប្រាក់ប្រហែល ១០០លានរៀល

ព្រៃវែង: នៅយប់ថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៤និង២០នាទីទៀបភ្លឺ នៅចំណុចវត្តប្រាសាទស្ថិតក្នុង ភូមិប្រាសាទ ឃុំប្រាសាទ មានករណីភ្លើងឆេះសាលាឆាន់មួយខ្នងដែលធ្វើអំពីឈើ តំបូលប្រក់ក្បឿង ជើងសរសរថ្មមានទំហំ (២៤×១៨) ។

+មូលហេតុ៖ បណ្តាលមកពីភ្លើងទៀននៅលើសាលាឆាន់ដុតហើយភ្លេចពន្លត់វិញជាហេតុធ្វើឲ្យឆាបឆេះ ។

-ក្នុងករណីភ្លើងឆាបឆេះនេះបណ្តាលឲ្យឆេះសាលាឆាន់អស់ទាំងស្រុង និងរងការខូចខាតទ្រព្យសម្បត្តិមួយចំនួនទៀតរួមមាន
-ស៊ីម៉ង់ប្រហែល១១តោន
-គោយន្តកាលេថង ១គ្រឿង នឹងដែកទុកសាងសង់ ១៣តោន ថែមទាំងរបស់របរមួយចំនួនទៀត សរុបជាថវិការប្រហែល (១០០លានរៀល) ។
+ក្នុងនោះដែរលោកអធិការបានដឹកនាំកម្លាំងចុះមកផ្ទាល់នឹងប្រើប្រាស់ឡានទឹកចំនួន ១គ្រឿង បាញ់អស់ទឹកចំនួន ៤រថយន្តធ្វើឲ្យរលត់ទៅវិញ៕

មតិយោបល់