ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជនវ័យក្មេងចំនួន០៦នាក់ ចេញពីភ្នំពេញ​ធ្វើសកម្មភាព ឆក់ទ្រព្យសម្បត្តិពលរដ្ឋនៅតាមខេត្ត

បាត់ដំបង: ក្រុមយុវជនវ័យក្មេងតាំងចិត្តធ្វើសកម្មភាពឆក់ ទ្រព្យសម្បត្តិតាមដងផ្លូវសាធារណ:ចេញដំណើរពីរាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សីធ្វើការ បង្រ្កាបនិងឃាត់ខ្លួនបានចំនួន០៦នាក់ នៅក្នុងខណ: ដែលក្រុមនេះជិះម៉ូតូចំនួន០៣គ្រឿង ធ្វើ សកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅតាមដងផ្លូវនៅចំណុចឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ករណីខាងលើនេះ បានកើតឡើងនាវេលាម៉ោង ១៥និង១០នាទី រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅខាងលិចស្ពានដើមក្រសាំង ក្នុងក្រុមទី០១ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សីខេត្តបា ត់ដំបង ដោយជនសង័្សយប្រើប្រាស់ម៉ូតូចំនួន០៣គ្រឿងមនុស្សចំនួន០៦នាក់ ធ្វើសកម្មភាព( ឆក់យកប្រាក់)របស់ប្រជាពល រដ្ឋឈ្មោះ ភេន ផល ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅឃុំឫស្សី ក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅពេលដែលជនរងគ្រោះកំពុងធ្វើដំណើរនៅលើផ្លូវជាតិ ក្នុងនោះពួកគេយកបានប្រាក់រៀលចំនួន១.១៩ ៥. ០០០រៀល(មួយលាននិងដប់ប្រាំម៉ឺនរៀល)រួចជិះគេចខ្លួនបាត់ ។

ទទួលបានព័ត៌មាននេះភ្លាមលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងាការដ្ឋាននគរបាលខេត្តបាត់ ដំបងបានជ្រាបនិងស្នើសុំ គោលការណ៍អនុវត្ត ។ ទទួលបានទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ និងលោកស្នងការរងទទួលផែនលោកវរសេនីយ៍ឯក ស គឹមឡុង បានចាត់វិ ធានការជាបន្ទាន់ដោយប្រើប្រាស់កម្លាំងនគរបាលអន្តរាគមន៍របស់ខ្លួន និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋ បាល ព្រមទាំងកម្លាំងផ្នែកជំនាញ ចេញប្រតិប ត្តិការភ្លាមៗ រហូតដល់វេលាម៉ោង ១៥និង ៣៩នាទីថ្ងៃដដែល សមត្ថកិច្ចនគរបាលស្រុកមោងឫស្សី ធ្វើការឃាត់ខ្លួនបានក្រុមជនសង័្សយដែលធ្វើសកម្មភាព(ឆក់ទ្រព្យសម្បត្តិ)នេះចំនួន០៦នាក់ ព្រមទាំងដកហូត បានសម្ភារ:ភស្តុតាងមួយចំនួន៖
-ជនសង័្សយរួមមាន៖
១-ឈ្មោះ ហ្វាត អ៊ីណេស ហៅឆែប ភេទប្រុស អាយុ ១៤ឆ្នាំ មានទីលំនៅភូមិចុងខ្នុរខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
២-ឈ្មោះ ជួង ភក្តី ភេទប្រុស អាយុ១៨ឆ្នាំមានទី លំនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។
៣-ឈ្មោះ សាត ភារ៉ុង ភេទប្រុសអាយុ១៦ឆ្នាំ មានទីលំនៅភូមិសំរោង សង្កាត់ខ្នួច ខណ្ឌសែន សុខ រាជធានីភ្នំពេញ។
៤-ឈ្មោះ ផាន រ៉ាវី ភេទប្រុស អាយុ១៥ឆ្នាំមានទីលំនៅភូមិផ្សារសាន់ហាន់ ខណ្ឌឫស្សីកែវរាជ ធានីភ្នំពេញ។
៥-ឈ្មោះ ផាន រ៉ាវីន ហៅជ័យភេទប្រុស អាយុ ១៤ឆ្នាំរស់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។
៦-ឈ្មោះ រតនាវិសាលសិដ្ឋភេទប្រុសអាយុ ១៥ ឆ្នាំមានទីលំនៅភូមិគោកឃ្នាងសង្កាត់គោកឃ្នាង ខណ្ឌសែនសុខរាជធានីភ្នំពេញ។

ដកហូតបាន៖-ប្រាក់រៀលចំនួន១.៥0០.០០០រៀល (មួយលានហាសិបម៉ឺនរៀល) ម៉ូតូចំនួន០៣ គ្រឿងទូរស័ព្ទ ដៃចំនួន០២គ្រឿង-ខ្សែដៃកាឡៃចំនួន០១ខ្សែ ខ្សែកផ្លាកទីនចំនួន០១ខ្សែ និងចិញ្ចៀនផ្លាកទីនចំនួន០១វង់។

លោកវរសេនីយ៍ឯក ស គឹមឡុង បានបញ្ជាក់ថា ក្រុមជនសង័្សយខាងលើនេះ បានចេញដំណើរពីរាជធានីភ្នំពេញ ហើយមានគោលបំណង ទៅកាន់ខេត្តសៀមរាប ។ ក្នុងពេលធ្វើដំណើរតាមផ្លូវក្រុមគេបានធ្វើសកម្មភាព(ឆក់យកទ្រព្យ សម្បត្តិ)ពីអ្នកធ្វើដំណើរតាមដងផ្លូវដែលក្នុង នោះបានធ្វើសកម្មភាពឆក់យកបានប្រាក់ចំនួន ៧០០.០០០រៀល(ចិតសិបម៉ឺនរៀល)ពីជនរងគ្រោះភេទស្រីម្នាក់នៅចំណុចស្នាមព្រះភូមិសាស្រ្ត ខេត្តពោធិសាត់ លុះមកដល់ភូមិសាស្រ្តខេត្ត បាត់ដំបងពួកគេបានធ្វើសកម្មភាពទៀតតែត្រូវបានសមត្ថកិច្ចនគរបាលស្រុកមោងឫស្សីបង្រ្កាបបាន។

លោកអធិការបានបញ្ជាក់បន្ថែមថាកិច្ចប្រតិបត្តិការរបស់នគរបាលដែលអនុវត្តបានជោគជ័យនៅពេលនេះ គឺស្ថិតក្រោមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ស្នងការ លោកស្នងការរងទទួលផែនជំនាញ និងជាពិសេសបានការ ចូលរួមផ្តល់ព័ត៌មានទាន់ពេលវេលាពីប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលកន្លងមកសមត្ថកិច្ចបានធ្វើការផ្សព្វ ផ្សាយ លេខទូរស័ព្ទដោយទូលំទូលាយ ហើយប្រជាពលរដ្ឋលោកទទួលយកសម្រាប់ទាក់ទង ទាន់ពេលនៅក្នុងករណី មានហេតុការ ណាមួយកើតឡើងដូចករណីនេះស្រាប់។ នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកបានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងមកកាន់ការិយាល័យ ជំនាញដើម្បីរៀបចំបញ្ជូនបន្តទៅកាន់អយ្យ ការអមសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់ហើយ៕

មតិយោបល់