(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មានផែនការបរិច្ចាគវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer ចំនួន៥០០លានដូសដល់បណ្ដា
ប្រទេសជិត ១០០ នៅជុំវិញពិភពលោកក្នុងរយៈពេល២ឆ្នាំ។
ក្រុមមន្ត្រីអាមេរិកបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាសហរដ្ឋអាមេរិកនឹងបរិច្ចាគវ៉ាក់សាំង ២០០លានដូសក្នុងឆ្នាំ២០២១នេះ និង៣០០លានដូសផ្សេងទៀតដល់បណ្ដាប្រទេសមានប្រាក់ចំណូលទាបចំនួន៩២ និងសហភាពអាហ្វ្រិកនៅត្រឹមឆមាសទី១ ក្នុងឆ្នាំ២០២២។ ក្រុមមន្ត្រីទាំងនេះ បន្ថែមថា លោកប្រធានាធិបតី ចូ បៃដិនគ្រោងនឹងប្រកាសពីផែនការបរិច្ចាគវ៉ាក់សាំងខាងលើនៅក្នុងកិច្ចប្រជុំកំពូល G7 នៅចក្រភពអង់គ្លេសនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ
ការផ្ដល់ជាអំណោយជាវ៉ាក់សាំងខាងលើអាចនឹងធ្វើឡើងតាមរយៈកម្មវិធី COVAX ដឹកនាំដោយអង្គការសុខភាពពិភពលោក WHO, សម្ព័ន្ធវ៉ាក់សាំង GAVI ដែលមានគោលដៅចែកចាយវ៉ាក់សាំង COVID-19 ដល់បណ្ដា ប្រទេសមានប្រាក់ចំណូលទាប និងមធ្យម៕
ប្រភព៖ Reuters
មតិយោបល់