យុវជនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទរំលោភសេពសន្ថវ: លើអនីតិជនចំនួន១២លើក
សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកអង្គរធំបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នី នាត ហៅ ណយ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅស្រុកអង្គរធំ ខេត្តសៀមរាបពីបទ រំលោភសេពសន្ថវ: លើអនីតិជនអាយុក្រោម១៥ឆ្នាំ ។
លោកវរសេនីយ៍ឯក ឆាយ ហាក់ឡុង អធិការនៃអធិការដ្ឋាននគរបាលស្រុកអង្គរធំបានឲ្យដឹងថា ករណីនេះបានកើតឡើងនៅអំឡុងឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ នៅស្រុកអង្គរធំ ខេត្តសៀមរាប ទៅលើជនរគ្រោះឈ្មោះ ជ. ច. អាយុ ១៣ឆ្នាំ។លោកអធិការបានបន្តទៀតថា ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះចំនួន១២លើក នៅលើផ្ទះចំនួន ០៤លើក និងនៅក្នុងព្រៃក្រោយផ្ទះចំនួន ០៨លើក។
ក្រោយទទួលបានពាក្យបណ្ដឹងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានការអនុញ្ញាតឲ្យសមត្ថកិច្ចបើកការស៊ើបអង្កេតបឋម ។ រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចកំណត់បានមុខសញ្ញាជនសង្ស័យ និងនាំខ្លួនជនសង្ស័យមកធ្វើការសាកសួរ។
នៅចំពោះសមត្ថកិច្ច ជនសង្ស័យបានសារភាពថាពិតជាបានប្រព្រឹត្តដូចពាក្យបណ្ដឹងខាងលើពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសុំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមតាមនីតិវិធីច្បាប់ ៕
មតិយោបល់