ព័ត៌មានជាតិ

ករណីរថយន្តធំ ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ មានករណីរថយន្ត ២គ្រឿងបុកគ្នាពេញទំហឹង គាបជាប់គ្នា រួចជ្រុលបុកចូលផ្ទះពលរដ្ឋ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ករណីនេះ មិនមានមនុស្សរងរបួសទេ គ្រាន់តែរងការខូចខាតរថយន្ត និងរបងផ្ទះពលរដ្ឋ រីឯតៃកុងរត់គេចខ្លួនបាត់អស់ ហើយក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យវាស់វែង យករថយន្តទាំង ២គ្រឿងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់