ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់វាយប្រហារផ្ទះប្រជាពលរដ្ឋនិងសាលារៀន ៤ស្រុកអស់២១ខ្នង

ឧត្តរមានជ័យ: មន្រ្តីនគរបាលខេត្តឧត្តរមានជ័យ បានប្រាប់Post News ថា នៅយប់ថ្ងៃទី១៣ឧសភា២០១៦ មានភ្លៀងលាយខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះ និងសាលារៀន សរុបចំនួន២១ខ្នង​ ស្មើនិង៤ស្រុក​ ក្នុងនោះមាន៖នៅភូមិកញ្ជៀប ឃុំគោកមន ស្រុកបន្ទាយអំពិល រលំផ្ទះ០១ខ្នង  ប៉ើងដំបូលសាលារៀន០១ខ្នង។ នៅភូមិប្រាសាទអូរទង ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ប៉ើងដំបូលផ្ទះ០១ខ្នង។ នៅភូមិអូរពក ភូមិគោកចាន់រ៉ី សង្កាត់កូនក្រៀល ក្រុងសំរោង ប៉ើងដំបូលផ្ទះ០១ខ្នង ប៉ើងដំបូលសាលារៀន ០១ខ្នង។ នៅភូមិស្រះកែវ ភូមិតាប៉ែន ឃុំពង្រ ស្រុកចុងកាល់ រលំផ្ទះ០១ខ្នង ប៉ើងដំបូលផ្ទះ០៦ខ្នង ធ្លាក់ពីលើជើងតាង០២ខ្នង នៅភូមិអាតោ ឃុំ-ស្រុកចុងកាល់ ប៉ើងដំបូលផ្ទះ០៥ខ្នង ធ្លាក់ពីលើជើងតាង០២ខ្នង៕

photo_2016-05-14_07-16-06

photo_2016-05-14_07-16-12

photo_2016-05-14_07-16-10

photo_2016-05-14_07-16-09

photo_2016-05-14_07-16-08

photo_2016-05-14_07-16-03

photo_2016-05-14_07-16-02

photo_2016-05-14_07-16-01

មតិយោបល់