ព័ត៌មានជាតិ

អាងកាមេរ៉ាសុវត្ថិភាព ខ្ចីរថយន្ដរបស់ប្អូនមកជិះ បែរជួបរឿងនឹងស្មានមិនដល់

កណ្ដាល: កាលពីវេលាម៉ោង០២ និង១៩នាទីទៀបភ្លឺថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីបាត់រថយន្ត នៅចំណុចភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ ជុំ ឡេងហាក់ ភេទប្រុស អាយុ ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ដ មានទីលំនៅភូមិ-ឃុំកើតហេតុ ។

សម្ភារបាត់បង់៖ រថយន្ដ០១ គ្រឿង ម៉ាក Camry បាឡែន ពណ៌ស ស៊េរីឆ្នាំ២០០៣ ពាក់ស្លាកលេខភ្នំពេញ 2AK-6435 លេខតួ៖ jTDBE32K330177186
លេខម៉ាស៊ីន៖ 2AK7047352 (ម្ចាស់កម្មសិទ្ធិ ឈ្មោះ ជុំ វុត្ថា)។

សមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០១៩ ឈ្មោះ ជុំ ឡេងហាក់ ត្រូវជាបងបង្កើត បានខ្ចីរថយន្ដរបស់ប្អូនយកមកជិះ ។ លុះដល់ម៉ោង៥ល្ងាចបានចតទុករថយន្ដ នៅបរិវេណមុខផ្ទះរបស់ខ្លួន ដោយគ្មានរបងទ្វារឡើយ ដោយអាង លើកាមេរ៉ាសុវត្ថិភាព ។ លុះដល់ម៉ោង ៥ព្រឹកភ្ញាក់ពីដំណេក ទើបដឹងថាបាត់រថយន្ដ រួចក៏បាន រាយការណ៍ និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិល។

ករណីនេះ កម្លាំងប៉ុស្តិ៍សហការ ជាមួយកម្លាំងជំនាញ កំពុងបន្តស្រាវជ្រាវតាមនីតិវិធី៕

មតិយោបល់