ព័ត៌មានជាតិ

សមត្ថកិច្ចដកហូត CocaCola Ligh ប្រេងឆា ត្រីខ និងទឹកត្រី ជាច្រើនប្រភេទខូចគុណភាពនៅលើឆ្នេរអូរត្រេះចាស់

ព្រះសីហនុៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តព្រះសីហនុ បានសហការជាមួយស្ថាប័នពាក់ព័ន្ធ បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ តាមម៉ាត និងហាងលក់ដូរមួយចំនួននៅតាមបណ្តោយឆ្នេរអូរត្រេះចាស់ ។
ជាលទ្ធផលសមត្ថកិច្ចបានរកឃើញការដាក់តាំងលក់ និងដកហូតទំនិញម្ហូបអាហារវេចខ្ចប់ស្រាប់មួយចំនួនដែលហួសកាលបរិច្ឆេទប្រើប្រាស់មានដូចខាងក្រោម៖
ទី១-ប្រេងឆាម៉ាក Lugli ចំណុះ ១លីត្រចំនួន ៣ដប ស្មើរនឹង ៣kgs
2-ត្រីខកំប៉ុងចំណុះ ០.៤២kgs ចំនួន ៣កំប៉ុង ស្មើរនឹង ១.២៦kgs
3-ទឹកត្រីម៉ាក Chin Su ០.៥kgs ចំនួន ៣ដប ស្មើរនឹង ១​.៥kgs
4-ទឹកក្រូច Cocacola Ligh ចំណុះ ០.៣៣kgs ចំនួន ២៣ដប ស្មើរនឹង ៧.៥៩kgs

សរុបបរិមាណទំនិញដែលបានដកហូតចំនួន១៣.៣៥kgs យកទៅរក្សាទុកនៅសាខាកាំកុងត្រូលខេត្តដើម្បីធ្វើការកម្ទេចចោល៕

មតិយោបល់