ព័ត៌មានជាតិ

ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប្រេ​ស៊ីល​សម្លាប់​មនុស្ស 18 នាក់​និង​រាប់ពាន់​នាក់​ទៀត​ភៀសខ្លួន​

ទីក្រុង Rio De Janeiro៖​មន្ត្រី​របស់​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា​ចំនួន​មនុស្ស​ស្លាប់​កើន​ដល់ 18 នៅក្នុង​គ្រោះមហន្តរាយធម្មជាតិ​មួយ​នៅក្នុង​ប្រទេសប្រេ​ស៊ីល​នៅ​តំបន់​ភាគខាងត្បូ​ងឈៀង​ខាងកើត​នៃ​រដ្ឋ Espiritu Santo ។​

​ចំនួន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ជន្លៀស​ចេញពី​តំបន់​គ្រោះថ្នាក់​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​នោះ​មាន​ទៅដល់ 48,000 នាក់​នៅ​ពេល​ដែល​អជ្ញាធ​រ​បានបញ្ជាក់​ថា​ចំនួន​ស្លាប់​អាច​នឹង​កើន​ឡើង​បន្ត​ទៀត​ដោយសារ​មនុស្ស​បាត់​ខ្លួន​ក៏​នៅ​មាន​ចំនួន​ច្រើន​ផង​ដែរ​នោះ​។​

​ដោយសារ​តែ​ភ្លៀង​ធ្លាក់​ខ្លាំង​និង​ជោគជាំ​តាំងតែ​ពី​សប្តាហ៍​មុន​មក​នោះ​បាន​ធ្វើឲ្យ​ផ្លូវ​ជា​ច្រើន​ខ្សែ​ត្រូវបាន​កាត់ផ្តាច់​អគ្គិសនី​និង​ទឹកស្អាត​សម្រាប់​ប្រើប្រាស់​ក៏​ខ្វះខាត​ទៀតហើយ​ទីក្រុង 50 នៅក្នុង​ចំណោម​ទីក្រុង 78 របស់​រដ្ឋ​មួយ​នេះ​ត្រូវបាន​ដាក់​ប្រកាស​ក្នុង​ភាពអាសន្ន​។​

​នៅក្នុង​ទស្សនៈកិច្ច​ចុះសួរសុខទុក្ខ​និង​ត្រួតពិនិត្យ​តំបន់​រងគ្រោះ​លោកស្រី​ប្រធានាធិបតី​ប្រេ​ស៊ីល Dilma Rousseff បានបញ្ជាក់​ថា​លោកស្រី​មិន​ធ្លាប់​បានឃើញ​ទឹកភ្លៀង​ដ៏​ច្រើន​យ៉ាង​នេះ​ទេ​ហើយ​អ្វី​ដែល​រដ្ឋ​គួរ​ធ្វើ​ជា​ចម្បង​សម្រាប់​ជំហាន​បន្ទាប់​គី​ការជួយ​សង្គ្រោះ​និង​ការពារ​មិនឲ្យ​មាន​ចំនួន​នៃ​អ្នកស្លាប់​កើនឡើង​នោះឡើយ​៕​
Brazil

មតិយោបល់