ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅពេលកំពុងល្បាតដើម្បីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស បានប្រទះឃើញរថយន្តមួយគ្រឿងផ្លាកលេខ ព្រះសីហនុ 3A-2223 ចតចោលនៅដីឡូតិ៍មួយកន្លែងស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ ។
បច្ចុប្បន្នសមត្ថកិច្ច បានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស បើម្ចាស់ថយន្តបានឃើញអាចទំនាក់ទំនងមក
លេខទូរស័ព្ទ 012 251 880 ៕
មតិយោបល់