អេស្ប៉ាញ៖ យោងតាមទំព័រ BBC បានចុះផ្សាយ កាលពីល្ងាចថ្ងៃទី ១៦ ខែ ឧសភា នេះ ឲ្យដឹងថា កីឡាករ Lionel Messi
ដែលជាកីឡាករលំដាប់ពិភពលោក បានបន្តកិច្ចសន្យាជាលើកទី ៤ របស់ខ្លួន សារជាថ្មីជាមួយនឹងអ្នកមានបុណ្យ Bacelona ។
ផ្ទុយទៅវិញ ព័ត៌មាននេះដែរ ខាងក្លិប Bacelona មិនទាន់ចេញផ្សាយជាសាធារណៈ ជាមួយនឹងព័ត៌មានលំអិត និយាយអំពីរយៈពេល នៃការកុងត្រានៅឡើយ លើកីឡាករវ័យ ២៦ ឆ្នាំ Messi ដែលរកគ្រាប់បាល់បាន ៤១ គ្រាប់ ក្នុងចំណោម ៤៣ ប្រកួត ។
ក្លិប Bacelona បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ ម្សិលមិញ នេះថា “ការកែលម្អ កិច្ចសន្យាថ្មី នឹងត្រូវធ្វើឡើនៅប៉ុន្មានថ្ងៃខាងមុខនេះ” ។
ភាពរកាំរកូស រឿងកុងត្រានេះ ដោយសារតែ កីឡាករ Messi ចង់បានតម្លៃខ្លួន ថ្លៃជាងគេក្នុងចំណោមកីឡាករលើពិភពលោក តែខាងក្លិបមិនយល់ព្រម ព្រោះវាជាមេរៀនអាក្រក់សម្រាប់កីឡាករក្រោយៗ ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ ខាងសារព័ត៌មាន អេស្ប៉ាញ បានអះអាងថា Messi កីឡាករ ដែលឈ្នះ ពាន Ballon d’Or ៤ ដង នឹងបន្តកុងត្រាជាមួយនឹងក្លិបរយៈពេល ១ ឆ្នាំទៀត តែប៉ុណ្ណោះ ដោយបន្តលេងឲ្យក្លិបដល់ខែ មិថុនា ឆ្នាំ ២០១៩ ខាងក្លិបត្រូវចំណាយទឹកប្រាក់ លេង ចំនួន ២០ លានអឺរ៉ូ បូករួមប្រាក់រង្វាន់ជាច្រើនទៀត។
គួរបញ្ជាក់ផងដែរថា ពានរង្វាន់ La Liga ដែលខាងក្លិប Baceloan ទទួលភ្ញៀវ Atlético Madrid នៅថ្ងៃនេះវេលាម៉ោង ១១ និង ០០ នាទី ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ខាង អ្នកមានបុណ្យ សង្សឹមថា Messi អាចនឹងជួយក្លិបឲ្យឈ្នះពាននេះផងដែរ៕
មតិយោបល់