ព័ត៌មានជាតិ

លោកយាយវ័យចំណាស់ម្នាក់ ត្រូវជនសង្ស័យជា​អ្នកលក់​ថ្នាំ​ខ្មែរ បន្លំលួច​ខ្សែ.​ក​និង​លុយ ​នៅ​ក្រុង​តា​ខ្មៅ​

កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ នគរបាល​ក្រុង​តា​ខ្មៅ​ឃាត់ខ្លួន ​ជនសង្ស័យ​ម្នាក់​ ករណី​លួច​លុយ ​និង​ខ្សែ​.ក​លោកយាយ​ម្នាក់​ កាលពី​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​៩​និង​៣០​នាទី​ ចំណុច​ភូមិ​ស្វាយ​ពងអង្ក្រង​ សង្កាត់​កោះអន្លង់ចិន​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ។​

មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​ បាន​ឲ្យ​ដឹង​ថា​ លោកយាយ​រង​គ្រោះ​ឈ្មោះ​ ហាក់​ អៀង​ អាយុ​៨៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ជរា​ មាន​ទីលំនៅ​ភូមិ​/​សង្កាត់​កើតហេតុ​ ។​

ចំណែក​ជនសង្ស័យ​ឈ្មោះ​ ស៊ុន​ រ៉ូ​សេត​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់​ថ្នាំ​​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​សន្សំ​កុស​ល្យ​១​ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ រាជធានី​ ភ្នំពេញ​ (​ឃាត់ខ្លួន​)​។​

ដោយឡែក​វត្ថុ​តាង​ចាប់​យក​៖​ ខ្សែ​ក​ធ្វើ​អំពី​លោហធាតុ​ពណ៌​​លឿង​១​ខ្សែ​ទម្ងន់​៥​ជី​,​ ប្រាក់​រៀល​ ២០​ម៉ឺន​រៀល​,​ ប្រាក់​ដុល្លារ​៥៧០​ដុល្លារ​,​ ម៉ូតូ​១​គ្រឿង​ម៉ាក​Honda​ c125​ ព​ណ៌​ខ្មៅ​ ស៊េរី២០១៩​ ផ្លាក​លេខ​ ភ្នំពេញ​ 1HI-0518,​ ទូរ​សព្ទ័​ដៃ​១​គ្រឿង​,​ សាមី​ដាក់​ឯកសារ​១,​ សៀវភៅ​១​ក្បាល​,​ តែ​ចិន​ ៩​កញ្ចប់​,​ ឱសថ​បុរាណ​(​ថ្នាំខ្មែរ​)១​កញ្ចប់​និង​កាបូបយួ​ពណ៌​ក្រហម​១​ ។​

ប្រភព​ដដែល​បន្ត​ថា​ នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ ជនសង្ស័យ​ បាន​ជិះ​ម៉ូតូ​មក​ផ្ទះ​ជន​រង​គ្រោះ​ ដើម្បី​លក់​ឱសថ​បុរាណ​ថ្នាំខ្មែរ​(​ថ្នាំ​លើសឈាម​)​ ឲ្យ​ជន​រង​គ្រោះ​ ពេល​នោះ​បាន​ឲ្យ​ជន​រង​គ្រោះ​ស្គែ​ន​មេដៃ​លើ​ទូរ​សព្ទ័​.​ដើម្បី​ពិនិត្យ​រក​ជំងឺលើសឈាម​ ខណៈនោះ​ក៏​ឃើ​​ញ​ជន​រង​គ្រោះ​មាន​ខ្ចប់​កូន​ថង់​ដាក់​លុយ​និង​ខ្សែ​ក​១​ថង់​ ដាក់​នៅ​ក្នុង​ហោប៉ៅ​អាវ ​ដោយ​ឃើញ​ឱកាសល្អ​ស្ងាត់​ ម្យ៉ាងទៀត​ឃើញ​ជន​រង​គ្រោះ​​ជា​មនុស្ស​ចាស់ជរា​ បាន​បន្លំ​លូក​យក​ ហើយ​ជិះ​ម៉ូតូ​ចេញ​បាត់​ទៅ​។​ បន្ទាប់​មក​ ជន​រង​គ្រោះ​បាន​ប្រាប់​ចៅ​និង​កូន​ ហើយ​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​កោះអន្លង់ចិន​ ដើម្បី​អន្តរាគមន៍​ រហូត​ចាប់ខ្លួន​ជនសង្ស័យ​បាន​តែ​ម្ដង​ ។​

បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់​​ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​ ៕

មតិយោបល់