ព័ត៌មានជាតិ

Update៖ តៃកុងគ្រឿងចក្រម្នាក់ មានវិបត្តិចងកសម្លាប់ខ្លួន នៅក្នុងសំណង់ផ្ទះល្វែងទុកចោល

ភ្នំពេញៈ បុរសជាអ្នកបើកបរគ្រឿងចក្រម្នាក់ បានចងកសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់ បង្កការភ្ញាក់ផ្អើលវេលាម៉ោងប្រមាណ ៦និង៣០នាទី ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះល្វែងទុកចោល ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពឈ្មោះ លីម សុភ័ណ្ឌ អាយុ២៧ឆ្នាំ មុខរបរអ្នកបើកគ្រឿងចក្រ ស្នាក់នៅក្នុងការដ្ឋានក្រុមហ៊ុន មួយកន្លែង និងមានស្រុកកំណើតភូមិមហាលាភ ឃុំពាមប្រភ្លួស ស្រុកកោះសូទិន ខេត្តកំពង់ចាម។

យុវជនរូបនោះបានចងកសម្លាប់ខ្លួននឹងក្រមាជាប់ទៅនឹងឈើឆ្កាងសម្រាប់យោងគ្រឿងសំណង់នៅជាន់ឡាវតឿ។តាមនគរបាលបានឲ្យដឹងថា នៅមុនពេលភ្ញាក់ផ្អើល មានកម្មករស្នាក់នៅការដ្នាន បានបើកទ្វាចូលធ្វើការ ក៏បានប្រទះឃើញសាកសព ហើយបង្កឱ្យមានការភ្ញាក់ផ្អើលតែម្ដង ។ ទាក់ទិនការធ្វើអត្តឃាតនេះ គេពុំដឹងពីមូលហេតុឡើយ។តាមកម្មករដែលស្នាក់នៅក្នុងការដ្ឋានដូចគ្នា បានឲ្យដឹងថាកន្លងមកបុរសរូបនោះតែងតែផឹក នៅក្នុងការដ្ឋានសប្បាយរីករាយ មិនដែលមានបញ្ហាអ្វីនោះទេ ប៉ុន្តែរយៈពេលប្រមាណ២ថ្ងៃ គេឃើញអ្នកបើកបរគ្រឿងចក្ររូបនោះ មានទឹកមុខស្រងូតស្រងាត់ ដូចជាមានបញ្ហាអ្វីមួយ មិននឹកស្មានថា គិតខ្លីចងកសម្លាប់ខ្លួនបែបនេះទេ។

សពត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច្ច័យនិងទាក់ទងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់