ព័ត៌មានជាតិ

Update៖ អាសូរណាស់! ពីរនាក់អ៊ំក្មួយជិះម៉ូតូចេញពីផ្ទះ ទៅលក់អីវ៉ាន់ត្រូវឡានដឹកស៊ីម៉ងត៍ បុកផ្ដាច់ជីវិតលើផ្លូវជាតិលេខ៣

ភ្នំពេញ: នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង ១០និង១០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តនិងម៉ូតូ នៅត្រង់ចំណុចមុខសួនឧស្សាហកម្មវឌ្ឍន:២ផ្លូវជាតិលេខ៣ ឋិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ(បណ្តាលឲ្យស្លាប់មនុស្សចំនួន០២នាក់នៅកន្លែងកើតហេតុ) ។
១/រថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-1246 អ្នកបើកបរមានឈ្មោះ សារ៉ាន់ រដ្ឋា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ បើកបររថយន្ត មានស្រុកកំណើត ភូមិវាំង ឃុំជីផុន ស្រុកមេសាង ខេត្តព្រៃវែង(ឃាត់ខ្លួន) ។
២/ម៉ូតូម៉ាក HONDA BEAT ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GS-5185 អ្នកបើកបរមានឈ្មោះ ធុន ស្រីពេជ្រ ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរ លក់ដូរ ទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ(ស្លាប់នៅកន្លែងកើតហេតុ) ។
+ អ្នករួមដំណើរមានឈ្មោះ ម៉ាក វណ្ណា ភេទស្រី អាយុ ៥៨ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅជាមួយគ្នា(ស្លាប់នៅកន្លែងកើតហេតុ) ។

សូមបញ្ជាក់៖ ករណីនេះជនរងគ្រោះជិះម៉ូតូចេញពីផ្ទះ ទៅលក់អីវ៉ាន់នៅសួនឧស្សាហកម្មវឌ្ឍន: ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏ត្រូវបានរថយន្តម៉ាកខាងលើ បុកបណ្ដាលឲ្យស្លាប់ទាំងអ៊ំនិងក្មួយតែម្ដង។

  • បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
    ដោយឡែកគ្រោះថ្នាក់ចរាចរណ៍ខាងលើ ប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ៕

មតិយោបល់