ភ្នំពេញៈ នាវេលាម៉ោង ៧និង១៥នាទីយប់ថៃ្ងទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ តាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីអគ្គិភ័យមួយ បានឆាបឆេះបន្ទប់ជួលមួយកន្លែង បណ្ដាលឲ្យស្លាប់មនុស្ស។
ជនរងគ្រោះឈ្មោះ ព្រីម ថា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅខេត្តកំពង់ចាម។
សម្ភារៈខូចខាត៖
-បន្ទប់ជួលលេខ៣៤ ប្រភេទ សំណង់ ថ្មបេតុង ទំហំ៤ x៤ម៉ែត្រ។
-ម៉ូតូ ១គ្រឿង ធុង ស្នោ ១ សំលៀកបំពាក់អស់ទាំងស្រុង។
អគ្គិភ័យនេះ បានរលត់ទៅវិញនៅវេលា ម៉ោង ៧កន្លះយប់ ដោយមិនបង្កឲ្យមានការឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងទេ។ មូលហេតុ៖ មកពីផ្ទុះកំប៉ុងហ្គាស ខណៈជនរងគ្រោះ កម្ដៅម្ហូបអាហារ៕









មតិយោបល់