តាមប្រភពព័ត៌មាននានាបានឲ្យដឹងថា សត្វពស់ក្បាលពីរត្រូវបានគេប្រទះឃើញនៅក្នុងភូមិមួយនៃទីក្រុង Burdawan ប្រទេសឥណ្ឌា។ លោក Apurba Ghosh ដែលជាអ្នកថតយករូបភាពពស់ក្បាលពីរដោយទូរស័ព្ទដៃរបស់ខ្លួននោះបាននិយាយថា វាមិនមែនជាសត្វពស់មានពិសនោះទេ។ ពីដំបូងវាបានចេញមកក្បែរផ្ទះអ្នកភូម ប៉ុន្តែមិនយូរប៉ុន្មានវាក៏បានគេចខ្លួនចូលទៅក្នុងព្រៃវិញយ៉ាងឆាប់រហ័ស ដោយសារតែខ្លាចមនុស្សចាប់វា។ spurba ដែលរស់នៅក្នុងភូមនោះបានបន្ថែមថា ពស់ក្បាលពីរនេះតែងតែបង្ហាញខ្លួនជាញឹកញាប់នៅជុំវិញភូមិ ព្រោះទីនោះសម្បូរព្រៃច្រើន។ អ្នកភូមិទាំងអស់តែងតែគោរព ព្រោះសាសនាហិណ្ឌូចាត់ទុកសត្វពស់គឺជានិមិត្តរូបដ៏វិសេសវិសាល។ តែទោះជាយ៉ាងណាក៏ដោយសត្វពស់ក្បាលពីរនេះគឺគ្រាន់តែជាការអភិវឌ្ឍន៍អំប្រ៊ីយ៉ុងពីរដែលមិនអាចបំបែកចេញពីគ្នាបាន ទើបបណ្តោលឲ្យមានបាតុភូតបែបនេះ៕
ព័ត៌មានជាតិ
មតិយោបល់