ព័ត៌មានជាតិ

ផ្ទះពលរដ្ឋមួយកន្លែង​ នៅខេត្តបាត់ដំបង ត្រូវអគ្គិភ័យឆាបឆេះ បណ្តាលឲ្យរងការខូចខាត

បាត់ដំបង: ថ្ងៃច័ន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ១៧និង១៥ នាទីរសៀល ស្ថិតនៅក្នុងចំណុចផ្ទះលេខ២១៤ ក្រុមទី០៤ ភូមិរំចេក៣ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើតឡើង បណ្តាលឲ្យឆេះផ្ទះចំនួន០១ខ្នង ។

ករណីគ្រោះអគ្គិភ័យខាងលើនេះ ខូចខាតប្រហែល១០% ផ្ទះមានទំហំ ៤មx១៧ម ធ្វើអំពីឈើលើថ្មក្រោម ដំបូលប្រក់ស័ង្កសី របស់ម្ចាស់ឈ្មោះ ឯក រ៉ាដូ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅទីកន្លែងកើតហេតុខាងលើ ។

មូលហេតុ៖ កំពុងស្រាវជ្រាវបន្ត ។ពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ។

បន្ទាប់ពីកើតហេតុភ្លាមៗនោះ កម្លាំងជំនាញ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន០១ រថយន្ត ភ្លើងរលត់ទាំងស្រុងមិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះឡើយ៕

មតិយោបល់