ព័ត៌មានជាតិ

កំពុងបើកប្រតិបត្តិការប្រពន្ធតាមទាន់ ដេញកាប់ រត់បាត់មួយយប់

ភ្នំពេញៈ បុរសម្នាក់ ជាកម្មករសំណង់ បន្ទាប់ពីបែកចិត្តផិតក្បត់ជាមួយប្រពន្ធ លុះតាមទាន់កំពុងតែបញ្ចេញប្រតិបត្តិការសិច ទាញបុ័ងតោ ដេញកាប់រត់ផ្អើល ទាំងប្រុស ទាំងស្រី កាលពីវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះជួលជាន់ទី៤ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រត់បាត់មួយយប់ លុះដល់វេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី១២ ខែកក្កដា ប្រទះឃើញមុខ ចាប់ប្រគល់ជូនប៉ូលិសប៉ុស្តិ៍ចោមចៅ។

ជនល្មោភកាម តណ្ហាក្រាស់ខាងលើ មានឈ្មោះ អ៊ុន ញ៉ាញ់ អាយុ២២ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ មានស្រុកកំណើត ស្រុកព្រះស្តេច ខេត្តពករៃវែង។ ចំណែកក្មេងស្រី ដែលបុរសខាងលើលួងលោមនាំយកទៅរួមភេទនោះ មានឈ្មោះ ថ ដ វ អាយុ១៤ឆ្នាំ មុខរបរកម្មករចល័ត ស្នាក់នៅក្បែរខាងគ្នា មានស្រុកកំណើត ស្រុកស្រីសន្ធ ខេត្តកំពង់ចាម។

តាមសម្តីប្រពន្ធជនល្មោភកាមបានឲ្យដឹងថា មុនកើតហេតុកាលពីវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ក្រោយបាយរួចប្តីជាជនតណ្ហាល្មោភកាម បានដើរឡើងទៅជាន់ទី៤ ដោយបាត់យូរពេក ខ្លួនទៅតាមទាន់ឃើញប្តី កំពុងតែបញ្ចេញក្បាច់គុណ ស៊ិច ចុះមកក្រោមវិញ ប្រាប់ឪពុកម្តាយក្មេងស្រីរួចនាំគ្នាឡើងទៅវិញ កាច់បុ័ងតោ ដេញកាប់ តែមិនត្រូវ ប្តីរត់គេចរួច ស្រីក្មេងក៏រត់រួច បាត់ពេញមួយយប់ លុះដល់វេលាម៉ោង២និង១០នាទី រសៀលថ្ងៃទី១២ ខែកក្កដា ប្រទះឃើញ នៅតាមផ្លូវវេងស្រេង ក្បែរផ្សារត្រពាំងថ្លឹង នាំគ្នា ទាំងប្រពន្ធ ទាំងឪពុកម្តាយក្មេងស្រីចាប់ឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ ចាត់វិធានការ៕

មតិយោបល់