ព័ត៌មានជាតិ

បងប្អូនដែលធ្វើដំណើរតាមផ្លូវជាតិលេខ២ ប្រុងប្រយ័ត្ន! ជនសង្ស័យ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណី គប់កញ្ចក់ឡាន

តាកែវ: នៅថ្ងៃ ចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ។
ដោយមានការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពីលោកស្នងការនគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯក ភី ឆុន អធិការនគរបាលស្រុកសំរោង បានដឹកនាំ កម្លាំងអធិការដ្ឋានបានបង្ក្រាប ករណីធ្វើឲ្យខូចខាតដោយចេតនា (គប់កញ្ចក់ឡាន) នៅចំណុចលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ៦៣-៦៤ ស្ថិតនៅភូមិ ឈូកសខាងត្បូង ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់៖
១.ឈ្មោះ ប្រុង គឹមសួ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅ នៅភូមិសង្ហា ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។
២.ឈ្មោះ ណាន់ ផា ភេទប្រុស អាយុ ១៦ឆ្នាំ ទីលំនៅភូមិព្រៃឈើទាល ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕

មតិយោបល់