ព័ត៌មានជាតិ

នគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីយកជ្រុញគប់ម្តាយចុងបណ្តាលឲ្យរងរបួស

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យម្នាក់យកជ្រុញគប់ម្តាយចុង បណ្តាលឲ្យរបួស ត្រូវនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួន។ ករណីហិង្សាបានកើតឡើងនៅផ្ទះគ្មានលេខ ភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌ ច្បារអំពៅ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៥និង០០នាទី។

ជនរងគ្រោះឈ្មោះ ឆាយ គឹមទៀង ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។ ជនសង្ស័យឈ្មោះ ឈិត សំណាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ បានយកឆ្នាំងមកដាំបាយ រួចជនរងគ្រោះ(ម្តាយចុង)ស្តីឲ្យថា អ្ហែងទើបស៊ីបាយរួចដាំបាយអីទៀត! ហើយក៏មានទំនាស់គ្នា រួចជនរងគ្រោះក៏យកធុងនំគប់ជនសង្ស័យ តែមិនត្រូវ ស្រាប់តែជនសង្ស័យយកជ្រុញឈើគប់ជនរងគ្រោះត្រូវមុខ បណ្តាលឲ្យរបួសបែកក្តោងច្រមុះនិង រយះថ្ពាល់ខាងឆ្វេង ពេលនោះក៏ត្រូវបានក្រុមគ្រួសារជួយឃាត់ រួចរាយការណ៍សមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌច្បារ អំពៅ ចាត់ការតាមច្បាប់ ៕

មតិយោបល់