ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើអំពើហិង្សាដោយចេតនា លើបងប្អូនឯង បណ្តាលឲ្យរងរបួស២នាក់
ក្រចេះ: នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៩និង៤០នាទី មានករណីអំពើហិង្សាដោយចេតនា រវាងបងប្អូនបង្កើត នៅចំណុចភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ។
ជនសង្ស័យឈ្មោះ ទុំ បូរ៉ា អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើ។
ដំណើររឿង៖ នៅយប់ថ្ងៃកើតហេតុជនដៃដល់ជាបងប្រុស ស្រវឹងស្រា និងបានមកផ្ទះស្រែកជេរឡូឡា ហើយប្អូនៗ បានទៅឃាត់តែមិនស្តាប់ និងថែមទាំងយកកាំបិតមកគំរាមសម្លាប់ប្អូនៗ ក៏កើតជាជម្លោះប្រតាយប្រតប់គ្នា ធ្វើឲ្យប្អូនប្រុសពីរនាក់របួសលើរាងកាយ ។ ក្នុងម្នាក់របួសធ្ងន់ត្រង់ចង្កេះ ដោយសារមុតនិងកាំបិត និងម្នាក់ទៀតរបួសផ្ទៃមុខ។
ក្រោយបង្កហេតុ ជនដៃដល់ជាបងប្រុស ត្រូវបាននគរបាលព្រហ្មទណ្ឌស្រុកសំបូរ ឃាត់ខ្លួនបានភ្លាមៗដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់៕
មតិយោបល់