ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនអាជីវករម្នាក់ ករណីរំលោភសេពសន្ថវៈកូនឈ្នួលខ្លួនឯង នៅក្នុងបុរីពិភពថ្មី

ភ្នំពេញ: កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទី មានករណីរំលោភសេពសន្ថវ: ត្រង់ចំណុចផ្ទះលេខ១០E0 ផ្លូលេខ២C បុរីពិភពថ្មី ស្ថិតនៅថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ម សុ ស ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបម្រើតាមផ្ទះ ស្នាក់នៅរាជធានីភ្នំពេញ ។
ជនសង្ស័យម្នាក់ឈ្មោះ ឆោម ចាន់វិចិត្រ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ទីលំនៅផ្ទះលេខ១០E0 ផ្លូលេខ២C បុរីពិភពថ្មី ស្ថិតនៅថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យពុំមានសារធាតុញៀនទេ)

-វត្ថុតាងចាប់យក៖ រថយន្តម៉ាក FORD RANGER ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 2BC-5652 មានលេខតួMNCUMF 05577 លេខម៉ាស៊ីនP5A16359 ចំនួន០១គ្រឿង។

ហេតុការណ៍៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១២និង៥០នាទី ជនរងគ្រោះកំពុងតែដេកនៅជាន់ផ្ទាល់ដី ម្នាក់ឯង ស្រាប់តែជនសង្ស័យឈ្មោះ ឆោម ចាន់វិចិត្រ ភេទប្រុស អាយុ៣៣ឆ្នាំ ជាម្ចាស់ផ្ទះ បានមក ពីខាងក្រៅ ហើយលូកដៃដោះសោដែលទំពក់ជាប់និងទ្វារខាងមុខ រួចដើរចូលមកក្នុងផ្ទះ ។ ពេលនោះជនសង្ស័យក៏បានចាប់ដៃស្តាំរបស់ជនរងគ្រោះ ទាញឲ្យដេកផ្ងារ ហើយពោបពីលើ រួចធ្វើសកម្មភាពសើយអាវជនរងគ្រោះឡើងលើ ហើយថើបលើរាងកាយជនរងគ្រោះ និងចាប់ សម្រាតខោចេញពីជើងស្តាំ០១ចំហៀង រួចធ្វើសកម្មភាពរំលោភសេពសន្ថវ: លើជនរងគ្រោះ បានសម្រេច តែជនសង្ស័យមិនបានបញ្ចូលទឹកកាមទៅក្នុងប្រដាប់របស់ជនរងគ្រោះទេ បញ្ចេញចោលទៅខាងក្រៅ ។ នៅពេលជនសង្ស័យធ្វើសកម្មភាពរំលោភសេពសន្ថវ:នោះ ជនរងគ្រោះពុំបានរើបម្រះ និងស្រែកឱ្យអ្នកដទៃជួយទេ ដោយសារជនរងគ្រោះខ្លាច ជនសង្ស័យសម្លាប់ចោល ពេលជនសង្ស័យរំលោភបានសម្រេចហើយ ក៏បានដើរឡើងទៅចូលដេកក្នុងបន្ទប់ជាមួយប្រពន្ធរបស់ជនសង្ស័យដូចធម្មតា ។ បន្ទាប់មកជនរងគ្រោះក៏បានបើកទ្វាររត់ចេញមកខាងក្រៅផ្ទះ ហើយទូរស័ព្ទទៅប្រាប់ឈ្មោះ មាន សាវឿន ភេទប្រុស អាយុ ២៩ឆ្នាំ (ត្រូវជាបងប្រុសបង្កើតរបស់ជនរងគ្រោះ) រួចឈ្មោះ មាន សាវឿន ក៏បាននាំជនរងគ្រោះ មករាយការណ៍ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរតាមនីតិវីធីច្បាប់ ។ រហូតដល់វេលាម៉ោង០៤ និង៤០នាទី ទៀបភ្លឺ ថ្ងៃខែឆ្នាំដដែល ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានត្រង់ចំណុចខាងមុខផ្ទះជនសង្ស័យ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវ:លើជនរងគ្រោះប្រាកដមែន ។ ហើយកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទី ជនសង្ស័យធ្លាប់បានធ្វើសកម្មភាព ប៉ុនប៉ងរំលោភសេពសន្ថវ:លើជនរងគ្រោះម្តងដែរ តែពេលជនសង្ស័យចាប់លើកជើងខាងស្តាំរបស់ជនរងគ្រោះ ធ្វើឱ្យជនរងគ្រោះភ្ញាក់ដឹកខ្លួន រួចជនសង្ស័យក៏បានដើរទៅយកនំភីស្សាពីផ្ទះបាយ មកឱ្យជនរងគ្រោះហូប ហើយជនសង្ស័យក៏ឡើងទៅដេកនៅក្នុងបន្ទប់របស់ជនសង្ស័យវិញ រួចដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យ ក៏បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ:លើជនរងគ្រោះបានសម្រេចតែម្តង ៕

មតិយោបល់