មានហេតុការណ៍ផ្ទុះគ្រាប់បែកមួយ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្នុងទីក្រុង Urumqi រដ្ឋធានីនៃខេត្តស៊ីនជាំងប្រទេសចិន ដែលបង្កឲ្យមានភាពជ្រួលច្របល់ ហើយតំបន់នោះត្រូវបានគេដឹងថាសម្បូរទៅដោយផ្ទះជនជាតិអ៊ូហ្គូយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ នៅមិនទាន់ទទួលបានព័ត៌មានអំពីចំនួនអ្នកស្លាប់ និងរងរបួសនោះទេ ព្រោះថារបាយការណ៍នៅមិនទាន់បានបញ្ជូនមកដល់។
រូបភាពដែលទទួលបានគឺត្រូវបានគេបង្ហោះនៅលើបណ្ដាញ Weibo ដោយអ្នកថតបានថតនៅចម្ងាយប្រមាណ ១០០ម៉ែត្រពីកន្លែងកើតហេតុ ពោរពេញដោយអណ្ដាតភ្លើង និងផ្សែងខ្មៅ។
គេនៅមិនទាន់ដឹងពីដើមហេតុច្បាស់នៃការវាយប្រហារនេះនោះទេ ហើយក៏មិនទាន់ថា ជនដែលវាយប្រហារមានបំណងអ្វីដែរ៕
មតិយោបល់