-

កម្លាំងនគរបាលខេត្តកំពង់ចាម ឃាត់តៃកុងរថយន្តចំនួន ៥នាក់ ពាក់ព័ន្ធគ្រឿងញៀន

កំពង់ចាមៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយបានការចង្អុលការពីលោកអភិបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដោយបានការអនុញ្ញាតពីឯកឧត្តម វង្ស ប៊ុន វិសុទ្ធ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង១៩នឹង០០នាទី ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៧១ ស្ថិតក្នុងភូមិ៣២ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម បានបញ្ជាឲ្យ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ជាមួយជំនាញអធិការរដ្ឋាននគរបាលស្រុកចំការលើ សហការជាមួយកម្លាំងជំនាញចរាចរណ៍ខេត្ត និងចរាចរណ៍ស្រុកចំការលើ ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ិត លីន នាយរងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះត្រួតពិនិត្យនិងធ្វើតេស្តទឹកនោម លើអ្នកបើកបររថយន្តធំ កម្លាំងរួមសរុបចំនួន១៩នាក់ បានត្រួតពិនិត្យរថយន្តចំនួន ៣៤គ្រឿង បានធ្វើតេស្តទឹកនោមចំនួន ៣៤នាក់។

ក្នុងនោះមានជាប់សារធាតុញៀនមាន៖ លើអ្នកបើកបររថយន្តចំនួន០៥នាក់ ត្រូវបានឃាត់ខ្លួន។ ឃាត់រថយន្តរក្សាទុក បណ្ដោះអាសន្ន នៅអធិការរដ្ឋានស្រុកចំការលើចំនួន០៥គ្រឿង៕

មតិយោបល់