ជនជាតិថៃម្នាក់ចង.កសម្លាប់ខ្លួន នៅស្រុកសាលាក្រៅ
ប៉ៃលិនៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅវេលាម៉ោង ១៧និង១០នាទី ថ្ងៃអង្គារ ០៩កើត ខែមិគសិរ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីមនុស្សចងកសម្លាប់ខ្លួនចំនួន ០១ករណី នៅចំណុចបុរីម្កុដពេជ្រអាគារNo. f-១៤St. ០២ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សពឈ្មោះ SONCHAN WATCHARAPONG ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិថៃ មុខរបរមិនពិតប្រាកដស្នាក់នៅបណ្តោះអាសន្នក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្រោយពេលធ្វើកោសល្យវិច័យដោយការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ផ្នែកកោសល្យវិច័យ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ និងក្រុមគ្រូពេទ្យជំនាញរួចមកបានសន្និដ្ឋានថា សពខាងលើនេះពិតជាបានស្លាប់ដោយសារធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) ពិតប្រាកដមែន។
បច្ចុប្បន្នសពត្រូវបានយកទៅតម្កល់ទុកនៅវត្តព្រំគិរីមរកត រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យនៅប្រទេសថៃ៕
មតិយោបល់