ព័ត៌មានជាតិ

Update៖ ប្តីស្លាប់ចោលប្រពន្ធពោះធំ ៧ខែ បន្ទាប់ពីរថយន្តកិនទាំងព្រឹកនៅផ្លូវ ៣០ម៉ែត្រ

ភ្នំពេញ: នៅវេលាម៉ោង ៩និង២០នាទី ថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០២០ នៅចំនុចផ្លូវ ៣០ម៉ែត្រ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើករវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់នៅកន្លែងកើតហេតុ។

ជនរងគ្រោះឈ្មោះ អឿន ចិន្តា ភេទប្រុស អាយុ ២៩ឆ្នាំ ទីលំនៅនិងស្រុកកំណើត ឃុំព្រែកគយស្រុកស្អាង ខេត្តកណ្តាល បើកបរម៉ូតូម៉ាក់ PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IG 0193 មានប្រពន្ធពោះធំ ៧ខែ ជាកូនដំបូង។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3E2156 រីឯអ្នកបើកបរក្រោយពីកើតហេតុបានគេចខ្លួនបាត់។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានដឹងថា មុនពេលកើតហេតុរថយន្ត និងម៉ូតូបើកស្របទិសគ្នា លុះមកដល់ចំនុចកើត ស្រាប់តែខាងម៉ូតូទាក់ដៃចង្កូតនឹងកង្ហាដែលដាក់លើម៉ូតូ បណ្តាលឲ្យដួលស្របពេលរថយន្តមកដល់ក៏កិនស្លាប់តែម្តង។

បច្ចុប្បន្នរថយន្តនិងម៉ូតូ ត្រូវបានកម្លាំងPLយកទៅរក្សាទុក នៅការិយាលយ័ចរាចរណ៍ផ្លូវគោក នៃស្នងការនគបាលរាជធានីភ្នំពេញ
រង់ចាំដោះស្រាយនៅពេលក្រោយ ចំពោះសាកសពប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់